4:20
នៅដើម​ខែមករា ឆ្នាំ​២០២០នេះ​ ក្រុម​សកម្មជន​ការ​ពារ​សិទ្ធិមនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម ស៊ីវិល​ប្រមាណ​៧០​នាក់​ បាន​ប្រារព្ធ​ខួប​លើក​ទី​៦ឆ្នាំ​នៃ​ការ​បង្ក្រាប​លើបាតុកម្ម​​កម្មករ​ដ៏ហិង្សា​ពី​កងកម្លាំង​ប្រដាប់​អាវុធ​ដែលបាន​កើតឡើង​ ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​។ ក្រុម​សកម្មជន​ និងមន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ បាន​ធ្វើពិធីតាម​បែប​ពុទ្ធសាសនា​ ដើម្បី​រំឭកដល់​វិញ្ញាណខន្ធ​ អ្នក​ដែល​បាន​លះបង់​ជីវិត​ដើម្បី​ ទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមាចំនួន​១៦០​ដុល្លារ​អាមេរិក​ សម្រាប់​កម្មករ​កាត់ដេរ។
26.6K viewsJan 15, 2020
FacebookVOA Khmer
5:25
សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្តារ​ស្ថានភាពសិទ្ធិ​មនុស្ស​ដើម្បី​​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក ខណៈ​កម្ពុជា​មិន​ទាន់​​​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះពន្ធ​ GSP ពី​សហរដ្ឋ​អាមេរិក​ឡើងវិញនោះ​ សហជីព​និង​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​គោរព​​សិទ្ធិ​មនុស្ស​ និង​ដំណើរ​ប្រជា​ធិបតេយ្យ​ ដើម្បីទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ មេដឹក​នាំសហជីព​ខ្លះ​ថ្លែង​ថា​ ប្រព័ន្ធ​អនុគ្រោះពន្ធ ​ GSP​ មានសារសំខាន់​ដល់ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក បើ​ទោះបីកម្ព
10.5K viewsDec 27, 2024
FacebookVOA Khmer
0:32
នៅថ្ងៃអង្គារនេះ ប៉ូលិសឥណ្ឌាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងទឹកដើម្បីបំបែកហ្វូងអ្នកតវ៉ានៅទីក្រុងKolkataដែលបាននាំគ្នាចេញទាមទាររកយុត្តិធម៌ដល់គ្រូពេទ្យជាស្ត្រីម្នាក់ដែលត្រូវបានរំលោភនិងសម្លាប់យ៉ាងព្រៃផ្សៃកាលពីដើមខែសីហា។ ឧក្រិដ្ឋកម្មនេះបាននិងកំពុងបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេសឥណ្ឌា ដែលបញ្ហាអំពើហិង្សាលើស្ត្រីនៅតែបន្តចាក់ស្រេះ។ កាលពីថ្ងៃទី ៩ ខែសីហា សាកសពរបស់គ្រូពេទ្យដែលជាស្ត្រីវ័យ ៣១ ឆ្នាំ ត្រូវបានរកឃើញនៅក្នុងបន្ទប់សាលប្រជុំមួយរបស់មន្ទីរពេទ្យរដ្ឋ ដែលបញ្ជាក់ថា នាងបានចេញទៅសម្រាកនៅទីនោះ បន្ទាប់ពី
21K viewsAug 27, 2024
FacebookVOA Khmer
2:54
▶️ ភូមិ​មួយ​របស់​​អ៊ុយក្រែន​រង​ការ​ខូចខាត​ខ្លាំង បន្ទាប់​ពី​រង​ការ​បាញ់​ផ្លោង​​​អស់​ជា​ច្រើន​ខែ​របស់​កង​ទ័ព​រុស្ស៊ី កង​រថ​គ្រោះ​រុស្ស៊ី​​បាន​សម្រុក​ចូល​ទៅ​ក្នុង​ទឹកដី Kherson របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ឈ្លានពាន​របស់​ខ្លួន​ទៅ​លើ​ប្រទេស​នេះ​ កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ។​ ការ​រំដោះ​យក​ទីក្រុង​នេះ​មក​វិញ​ពី​រុស្ស៊ី​​​ក្នុង​សប្ដាហ៍​កន្លង​ទៅ​​ គឺ​ជា​ជ័យ​ជម្នះ​ដ៏​សំខាន់​មួយ​​ សម្រាប់​កង​កម្លាំង​​របស់​អ៊ុយក្រែន។ ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ ក៏​រយៈពេល​ជិត​៩​ខែ​កន្លង​ទៅ​​នៃ​សង្គ្រាម​នេះ​ បាន​ធ្វើ​
12.5K viewsDec 1, 2022
FacebookVOA Khmer
5:23
អាជ្ញាធរ​ចាប់​យក​កង់​យុវជន​មាតា​ធម្មជាតិ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​លើ​ការ​រឹត​ត្បិត​សេរីភាព យុទ្ធនាការ​ជិះកង់​ពី​ខេត្ត​កោះ​កុង​មក​ភ្នំពេញ​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ មិន​បាន​សម្រេច​នោះ​ទេ ដោយ​សារ​កម្លាំង​សមត្ថកិច្ច​ឃាត់​ចាប់​យក​កង់​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ហើយ​ចង់​ឲ្យ​ពួកគេ​សុំ​ច្បាប់​អនុញ្ញាត​ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្រុម​យុវជន​ចង់​ឲ្យ​តំបន់​កោះ​កុង​ក្រៅ​ក្នុង​ខេត្ត​កោះកុង​ ត្រូវ​ដាក់​ចូល​ជា​តំបន់​ការពារ។ អ្នក​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស លើក​ឡើង​ថា​ ហេតុការណ៍​នេះ​ឆ
69.8K viewsJun 3, 2020
FacebookVOA Khmer
See more